#កិច្ចប្រជុំកំពូលសភា CLV

Articles by Tag កិច្ចប្រជុំកំពូលសភា CLV

ប្រធានសភា កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរួមគ្នា

ដោយ​ សោម ស្រីពេជ្រ
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។ ប្រធានរដ្ឋសភា នៃប្រទេស CLV ក៏បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំផងដែរ។