#ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់

Articles by Tag ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់

សម្តេចហ៊ុន សែន៖ ការបើកខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃ៣០ វិច្ឆិកា

ដោយ​ ខន ណារី
បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែមានសភាពធូរស្រាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសជាជំហានៗ ឡើងវិញ និងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន បើកដំណើរការឡើងវិញផងដែរ។ទោះជាបែបនេះក្តី សម្រាប់អាជីវកម្មកម្សាន្ត ដូចជា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ដែលជាអាជីវកម្ម មានហានិភ័យខ្ពស់នៅមិនទាន់អាចបើកឡើងវិញនៅឡើយទេ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យរង់ចាំ ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។