#ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

Articles by Tag ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

ដោយ​ សឿន វណ្ណឌេត
ផ្សារមូលបត្រកម្ពុជា(CSX)បានឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលកំពុងប្រតិបត្តិការរថភ្លើងដឹកទំនិញនិងអ្នកដំណើរនៅកម្ពុជា និងជាក្រុមហ៊ុនទី១ ដែលទទួលបានការឯកភាពពីផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២២នេះ។ ជាគោលការណ៍ដើម្បីអាចចុះបញ្ជី និងបោះផ្សាយលក់មូលបត្របំណុលនៅ CSX លុះត្រាក្រុមហ៊ុននេះ ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា និងបំពេញលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។