ដោយ
ខេមបូណូមីស
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដែលដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។ ការដាក់សម្ភោធនេះ បានរៀបចំឡើងយ៉ាងអធឹកអធម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញា ដោយមានភ្ញៀវកិត្តិយសចូលរួមជាងប្រមាណ ៣០០ នាក់ មកពីសហគ្រាសល្បីៗគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមមាន ស្ថានទូត ធនាគារ ហិរញ្ញវត្ថុ គ្រិះស្ថានអប់រំ និងភស្តុភារ។