#ក្រុមហ៊ុន The Coca-Cola Company

Articles by Tag ក្រុមហ៊ុន The Coca-Cola Company

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Coca-Cola Zero របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ​ ​ ខេមបូណូមីស
ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក COCA-COLA ZERO នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១២០៩ ព.ណ កសប ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម។