#ក្រុមហ៊ុនថាមពលឥណ្ឌា Avaada

Articles by Tag ក្រុមហ៊ុនថាមពលឥណ្ឌា Avaada

ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ទិញយកក្រុមហ៊ុនឥណ្ឌាធំមួយក្នុងតម្លៃជាង ៤៥០លានដុល្លារ

ដោយ​ វុធ ច័ន្ទតារា
ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានក្រសោបទិញយកចំណែកភាគហ៊ុនប្រមាណជិត ៤២% របស់ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)របស់ឥណ្ឌា ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណជិត ១៥ពាន់លានបាត ឬស្មើនឹងប្រាណ ៤៥០លានដុល្លារអាមេរិក។ តំណាងក្រុមហ៊ុនថៃភីធីធី បានអះអាងថាការវិនិយោគរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឥណ្ឌាថា ជាការជួយគាំទ្រដល់គោលនយោបាយរដ្ឋាភិបាលថៃ ដែលជំរុញឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញតាមគ្រប់ទម្រង់។