#ម៉ាស៊ីន ATM សម្រាប់ទិញមាស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឥណ្ឌា

Articles by Tag ម៉ាស៊ីន ATM សម្រាប់ទិញមាស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឥណ្ឌា

ឥណ្ឌាកាន់តែប្លែក! ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន ATM សម្រាប់ទិញមាសលើកដំបូងគេបង្អស់

ដោយ​ ​ ខេមបូណូមីស
ប្រទេសឥណ្ឌា ដែលមានការប្រើប្រាស់មាសដ៏ច្រើនសម្បើមបំផុតនោះ ថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីន ATM ដែលផ្ទុកមាសជាលើកដំបូងបង្អស់ នៅក្នុងទីក្រុង Hyderabad រដ្ឋ Telangana ។ តាមរយៈម៉ាស៊ីន ATM នេះ គឺអនុញ្ញាតឱ្យអតិថិជនអាចប្រើកាតធនាគាររបស់ពួកគេដែលមានលុយក្នុងគណនី ស៊កបញ្ចូល ដើម្បីចុចទិញមាស ដែលខ្លួនបានជ្រើសរើសហើយវានឹងធ្លាក់មាសនោះចេញមកដូចជាការដកលុយដូច្នោះដែរ។ ម៉ាស៊ីន ATM មាសនេះ មានផ្ទុកមាសបានដល់ទៅ ៥គីឡូក្រាមឯណោះ ដែលជាប្រភេទកាក់មាសតូចៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ឥណ្ឌា។