#និយ័តករមូលបត្រ

Articles by Tag និយ័តករមូលបត្រ

និយ័តករមូលបត្រចាប់ដៃគ្នាជាមួយសាជីវកម្មធានាឥណទាន ជំរុញការបោះផ្សាយបណ្ណបំណុលបៃតងនៅកម្ពុជា

ដោយ​ ​ ខេមបូណូមីស
ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជាយល់ឃើញថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ការបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលដែលមានការធានា គឺជាឧបករណ៍ចាំបាច់ និងសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់ធានាហានិភ័យនានា។ ជាក់ស្តែងដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើននិយ័តករមូលបត្រកម្ពុជាបានចាប់ដៃគ្នាជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា ឬបណ្ណបំណុលបៃតងនៅកម្ពុជា។