#បែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20

Articles by Tag បែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20

ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដានៅកណ្តាលចំណោម ក្រោយធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20

ដោយ​ វុធ ច័ន្ទតារា
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី១៦វិច្ឆិកា បានរិះគន់ចំៗ និងដោយផ្ទាល់មាត់តែម្តង ទៅកាន់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) ជុំវិញការបណ្ដោយឲ្យមានការលេចធ្លាយនៃកិច្ចសន្ទនាគ្នា ក្នុងជំនួបប្រជុំបិទទ្វារទ្វេភាគីរបស់ពួកគេ នៅឯកិច្ចប្រជុំកំពូល G20។ នេះជារឿងកម្រខ្លាំងណាស់ដែលមេដឹកនាំចិន លោកស៊ី បានបង្ហាញការមិនពេញចិត្តដោយត្រង់ៗ និងចំពោះមុខ ជាសាធារណៈបែបនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។