ដោយ
ចាន់ មង្គល
វិស័យបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ក្នុងនោះការទូទាត់តាមអេឡិចត្រូនិក ឬហៅថា E-Payment ក៏កំពុងមាននិន្នាការពេញនិយមកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់។ តួយ៉ាង បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា ការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល ឬ E-payment បានកើនឡើងយ៉ាងគំហុក ដែលបច្ចុប្បន្ននេះ មានដល់ជាង ៥០% និងរំពឹងថា អាចនឹងកើនឡើងដល់ទៅ ៧០% ទៅ៨០% ក្នុងឆ្នាំខាងមុខនេះ។