#ផ្លូវ​ក្រវាត់ក្រុង​ទី​៣

Articles by Tag ផ្លូវ​ក្រវាត់ក្រុង​ទី​៣

តើមានកត្តារាំងស្ទះអ្វីធ្វើឲ្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ត្រូវពន្យារពេលរហូតមួយឆ្នាំទៀត?

ដោយ​ សឿន វណ្ណឌេត
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នឹងត្រូវពន្យារពេលសាងសង់ចំនួន១ឆ្នាំ ពោលគឺនឹងអាចបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ ខណៈបច្ចុប្បន្នផ្លូវមានប្រវែងប្រមាណ ៥៣គីឡូម៉ែត្រមួយនេះសម្រេចការសាងសង់បានជាង៦០% ហើយ។ ការពន្យារពេលនេះ គឺដោយសារមានការរាំងស្ទះលើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ។