ដោយ
ខេមបូណូមីស
ប្រទេសបង់ក្លាដែសបានអនុញ្ញាតឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើង ៥០% បន្ថែមទៀតកាលពីចុងសប្ដាហ៍មុននេះ ដែលជាវិធានការមួយកាត់បន្ថយបន្ទុកឧបត្ថម្ភធនរបស់រដ្ឋាភិបាលបង់ក្លាដេសចំពោះតម្លៃប្រេង ប៉ុន្តែវាបានបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើអតិផរណា ដែលកំពុងតែកើនឡើងលើសពី ៧% ស្រាប់ទៅហើយនោះ។ប្រការនេះ កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចទំហំ ៤១៦ ពាន់លានដុល្លាររបស់បង់ក្លាដេស ដែលអាចនឹងប្រឈមវិបត្តិកាន់តែយ៉ាប់យ៉ឺន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។