#បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច

Articles by Tag បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច

ចិនសន្យាឈប់បង្កើតគម្រោងថាមពលធ្យូងថ្មថ្មីៗនៅក្រៅប្រទេស

ដោយ​ ពង យក្ស , វុធ ច័ន្ទតារា
បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។ ប៉ុន្ដែ ទន្ទឹមនឹងនេះ ប្រទេសទាំងអស់ ហាក់ដូចជាពិបាកខ្លាំងមែនទែន ក្នុងការស្វែងរកការស្រុះស្រួលគ្នា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដីនេះ។ ជាក់ស្តែង បញ្ហាអាកាសធាតុ បានក្លាយជាប្រធានបទអាទិភាពមួយ ក្នុងចំណោមប្រធានបទផ្សេងទៀត ដែលបាននិងកំពុងលើកយកមកពិភាក្សាដោយប្រទេសសមាជិក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។