#បញ្ហាប្រឈមវិស័យកសិកម្ម

Articles by Tag បញ្ហាប្រឈមវិស័យកសិកម្ម

តើទីផ្សារកៅស៊ូប្រឈមនឹងភាពមិនច្បាស់លាស់អ្វីខ្លះនៅឆ្នាំ២០២៣?

ដោយ​ សោម ស្រីពេជ្រ
ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បញ្ជាក់ថា ការប្រមូលផលនិងខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូជារួមនៅក្នុងឆ្នាំ២០២២ មានការកើនឡើងជាងឆ្នាំ២០២១ ក៏ប៉ុន្តែតម្លៃទីផ្សារនៃការនាំចេញកៅស៊ូវិញ ហាក់បានថយចុះជាងឆ្នាំមុន។ ប៉ុន្ដែ នៅស្របពេលស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់នៅឡើងនោះ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ អះអាងថា ប្រាកដណាស់វានឹងជះឥទ្ឋិពលដល់តម្លៃកៅស៊ូកម្ពុជា និងទីផ្សារពិភពលោកក្នុងឆ្នាំ២០២៣នេះ។