#ប្រាក់រៀលនឹងអាចទូទាត់នៅប្រទេសឡាវ និងវៀតណាម

Articles by Tag ប្រាក់រៀលនឹងអាចទូទាត់នៅប្រទេសឡាវ និងវៀតណាម

ក្រោយភ្ជាប់ជាមួយថៃ កម្ពុជានឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយឡាវ និងវៀតណាម

ដោយ​ ​ ខេមបូណូមីស
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីភ្ជាប់ការទូទាត់ជាមួយថៃបានជោគជ័យ ឥឡូវនេះធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ថ្នាក់ដឹកនាំធនាគារជាតិអះអាងថា ការភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាម នឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់មកកម្ពុជានឹងពង្រីកការទូទាត់ប្រាក់រៀលទៅប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀត។