#អាជីវកម្មរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក

Articles by Tag អាជីវកម្មរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មអនឡាញជាង៥ពាន់ច្បាប់ ត្រឹមរយៈពេលជាង១សប្តាហ៍

ដោយ​ សឿន វណ្ណឌេត
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដាកន្លងទៅ ក្រសួងទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញសរុបជាង៥ពាន់ច្បាប់ នៅត្រឹមតែរយៈពេលមិនបានមួយសប្តាហ៍ផង បន្ទាប់ពីក្រសួងកំណត់យកចាប់ពីថ្ងៃទី៣ ខែកក្កដាតទៅ ជាថ្ងៃអនុវត្តការផាកពិន័យលើអាជីវកម្មដែលបានស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។ អ្នករកស៊ីតាមអនឡាញនឹងរងការពិន័យជាប្រាក់ ឬផ្អាកអាជីវកម្មផងដែរ បើក្រសួងរកឃើញបន្តរកស៊ីដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។