#អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់

Articles by Tag អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់

អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកម្មវិធីកាំជ្រួចនិងយោធាអ៊ីរ៉ង់

ដោយ​ ហ៊ុន គន្ធថៃ
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី ៦ មិថុនា បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងទីក្រុងហុងកុង ក្នុងនោះមានទាំងអនុព័ន្ធយោធាអ៊ីរ៉ង់ប្រចាំនៅទីក្រុងប៉េកាំងផងដែរ។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់បុគ្គលនិងអង្គភាពទាំងនោះថា ជាប់ពាក់ព័ន្ធនឹងទៅបណ្តាញលទ្ធកម្មកម្មវិធីកាំជ្រួចនិងយោធារបស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។