#អតិផរណានៅប្រទេសវេណេស៊ុយអេឡា

Articles by Tag អតិផរណានៅប្រទេសវេណេស៊ុយអេឡា

អតិផរណានៅប្រទេសវេណេស៊ុយអេឡាថយចុះមកត្រឹមកម្រិតជាង ២៣០%ក្នុងឆ្នាំ២០២២

ដោយ​ ​ ខេមបូណូមីស
ប្រទេសវេណេស៊ុយអេឡា ដែលគេស្គាល់ថា ស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតអតិផរណាខ្ពស់ជាងគេបំផុតក្នុងពិភពលោកនោះ កំពុងមានទំនោរអតិផរណាថមថយចុះមកវិញគួរឲ្យកត់សម្គាល់នៅឆ្នាំ២០២២កន្លងទៅនេះ។ តួយ៉ាង បើតាមអនុប្រធានាធិបតីវេណេស៊ុយអេឡា លោក Delcy Rodriguezបានថ្លែងកាលពីថ្ងៃចន្ទទី២៣ខែមករាថា អតិផរណានៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះមានអត្រា២៣៤%នៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដែលចំនួននេះជាតួលេខធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០២១ ដែលធ្លាប់មានជាង ៦៨៦%ឯណោះ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន REUTERS។