#អ៊ុយក្រែន-រុស្ស៊ី-អាមេរិក

Articles by Tag អ៊ុយក្រែន-រុស្ស៊ី-អាមេរិក

ទ័ពអ៊ុយក្រែនវាយយកបានទឹកដីមកវិញកាន់តែច្រើន ខណៈអាមេរិកមើលឃើញរឿងនេះថាជាជោគជ័យ

ដោយ​ វុធ ច័ន្ទតារា
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការប្រកាសអំពីជោគជ័យជាបន្តបន្ទាប់របស់កងទ័ពអ៊ុយក្រែន និងដែលត្រូវយកមកចុះផ្សាយព្រោងព្រាតក្នុងសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ បើតាមការថ្លែងក្នុងសារវីដេអូពីប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី កាលពីថ្ងៃអង្គារទី១៣ ខែកញ្ញា ដែនដីប្រមាណ៣ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានកងទ័ពអ៊ុយក្រែនវាយដណ្តើមបានពីរុស្ស៊ីវិញ។ ស្ទើរតែទាំងអស់នៃដែនដីដែលបានមក គឺស្ថិតនៅក្នុងបែកភាគឦសានប្រទេសនៃតំបន់ ខាគីវ។