#រ៉ាដាថ្មីចិនមានឥទ្ធិពលកម្រិតណា

Articles by Tag រ៉ាដាថ្មីចិនមានឥទ្ធិពលកម្រិតណា

អ្នកវិទ្យាសាស្ត្រចិនអះអាងថា ប្រទេសខ្លួនកំពុងសាងសង់ប្រព័ន្ធរ៉ាដាបំពាក់លើនាវាចម្បាំងដ៏មានឥទ្ធិពលជាងគេបំផុត

ដោយ​ ហ៊ុន គន្ធថៃ
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិនបានរំលេចឱ្យដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដាមួយប្រភេទរបស់ប្រទេសចិនបានចាប់ផ្តើមហើយ ហើយវានឹងកែប្រែតុល្យភាពនៃអំណាចយោធាជើងទឹកនៅលើផ្ទៃសមុទ្រ។ រ៉ាដាថ្មីនេះ មានសមត្ថភាពចាប់រលកសញ្ញាបានក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ជាអ្វីដែលអ្នកវិទ្យាសាស្ត្រចិនបានអះអាងថា នឹងមានប្រយោជន៍ក្នុងការទប់ស្កាត់សហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។