#របាយការណ៍ធ្វើតេស្តរកមេរោគកូវីដ១៩នៅកម្ពុជា

Articles by Tag របាយការណ៍ធ្វើតេស្តរកមេរោគកូវីដ១៩នៅកម្ពុជា

ករណីសង្ស័យដែលបានធ្វើតេស្តរកកូវីដ-១៩សប្តាហ៍នេះ មានការថយចុះជាងពាក់កណ្តាល

ដោយ​ ហំ ផានិត
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ក្រសួងបានធ្វើតេស្តចំនួន ១២.៣៧៨តេស្ដ សើ្មនឹងចំនួនមនុស្ស ១០.៩៣៦នាក់ ដោយត្រូវធ្វើវិភាគចំនួន៧៦១សំណាក ក្នុងមនុស្ស ១លាននាក់ ។ នៅក្នុងនោះដែរ នៅសប្តាហ៍នេះ ក្រសួងអះអាងថា បានធ្វើតេស្តចំនួនជាង ៨០០តេស្ត មានការថយចុះជិតពាក់កណ្តាល ខណៈដែលសប្តាហ៍មុនចំនួនតេស្តមានរហូតដល់ជាង១.៧០០ តេស្ត។