#រុស្ស៊ី

Articles by Tag រុស្ស៊ី

រុស្ស៊ីថា ខ្លួនលែងខ្លាចទណ្ឌកម្មរបស់បស្ចិមលោក បើទោះបីសេដ្ឋកិច្ចនៅតែស្ថិតក្រោមសម្ពាធ

ដោយ​ ​ ខេមបូណូមីស
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីសប្ដាហ៍មុនថា រុស្ស៊ីមិនកោតញញើតចំពោះទណ្ឌកម្មប្រេង និងឧស្ម័ន និងការរឹតបន្តឹងរបស់បស្ចិមលោកនោះទេ ព្រោះរុស្ស៊ីបាន«សម្របខ្លួន»រួចហើយ ដូច្នេះហើយរុស្ស៊ីលែង«ភ័យខ្លាច» ចំពោះវិធានការបន្ថែមទៀតពីសំណាក់បស្ចិមលោកទៀតហើយ បើទោះបីជាសេដ្ឋកិច្ចរបស់រុស្ស៊ីនៅកំពុងរងសម្ពាធក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។