#SCG

Articles by Tag SCG

សិស្សនិស្សិតកម្ពុជាជិត ២ពាន់នាក់ ទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី ក្នុងរយៈពេល១ទសវត្សរ៍មកនេះ

ដោយ​ ចាន់ មង្គល
ក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនមានអាជីវកម្មពហុវិស័យឈានមុខគេនៅក្នុងតំបន់អាស៊ាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសអ្នកទទួលបានអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ឆ្នាំ២០២៣ នៅកម្ពុជា ខណៈដែលឆ្នាំនេះ គឺជាខួបទី១០ឆ្នាំហើយ ដែលក្រុមហ៊ុន អេសស៊ីជី បានរៀបចំកម្មវិធីផ្ដល់អាហារូបករណ៍នេះឡើង ដោយបានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាសរុបជិត ២ពាន់នាក់។