#សកម្មភាពបោសសម្អាតមីន សកម្មភាពបោសសម្អាតមីន

Articles by Tag សកម្មភាពបោសសម្អាតមីន សកម្មភាពបោសសម្អាតមីន

សម្តេចតេជោ អំពាវនាវឲ្យវិស័យឯកជនបន្ដជួយដល់សកម្មភាពបោសសម្អាតមីន

ដោយ​ ខន ណារី
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែអំពាវនាវដល់សប្បុរសជនឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា បើទោះបីជា បច្ចុប្បន្ន កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥ គ្មានមីនក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានថវិកាសរុបជាង ១៨លានដុល្លារអាមេរិក ពីសប្បុរសជន ដោយក្នុងនោះ កម្ពុជាបានចំណាយថវិកាអស់ប្រមាណជាង១០លានដុល្លារហើយ ក្នុងសកម្មភាពបោសសម្អាតមីន ខណៈថវិកាដែលនៅសល់មានប្រមាណ ៨លានដុល្លារទៀត។