#សមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃ

Articles by Tag សមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃ

មគ្គុទ្ទេសក៍ទេសចរថៃ កំពុងប្រឈមនឹងការដណ្ដើមការងារពីមគ្គុទ្ទេសក៏ទេសចរបរទេសខុសច្បាប់

ដោយ​ ​ ខេមបូណូមីស
តួរលេខនៃកំណើនទេសចរជនជាតិចិនមកក្នុងទីផ្សារទេសចរណ៍ប្រទេសថៃកំពុងតែស្ថិតនៅក្នុងនិន្នាការវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាក៏កំពុងតែកើតមានច្រើនផងដែរ។ តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន The Nation បានអះអាងថា សមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលទប់ស្កាត់មគ្គុទ្ទេសក៍ទេសចរណ៍ចិន កុំឲ្យពួកគេមកដណ្ដើមការងារ និងប្រាក់ចំណូលរបស់ពួកគេ ដ្បិតថា បច្ចុប្បន្ន ក្រុមភ្ញៀវទេសចរជនជាតិចិនដែលមកកម្សាន្ដថៃ គឺតែងជួលមគ្គុទេ្ទសក៍ទេសចរជនជាតិចិន ដោយមិនប្រើប្រាស់សេវារបស់មគ្គុទ្ទេសក៏ទេសចរជនជាតិថៃនោះឡើយ។