#សម្ដេច ហ៊ុន សែន និងលោក មីន អោងឡាំង

Articles by Tag សម្ដេច ហ៊ុន សែន និងលោក មីន អោងឡាំង

រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ក្រោយជំនួបជាមួយសម្តេច តេជោ ហ៊ុន សែន

ដោយ​ ខន ណារី
យោងតាមសេចក្ដីប្រកាសរួមស្ដីពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា នាឱកាសជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា លោក មីន អោងឡាំង បានប្រកាសពីគោលជំហររបស់ខ្លួនពីបទឈប់បាញ់ ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ រយៈពេល៥ខែ រហូតដល់ចុង ខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។