#សង្រ្គាមតំបន់មជ្ឈិមបូព៌ា

Articles by Tag សង្រ្គាមតំបន់មជ្ឈិមបូព៌ា

វាសនាចំណាប់ខ្មាំងមានភាពមិនច្បាស់លាស់ ក្រោយអ៊ីស្រាអែលវាយប្រហារតាមជើងគោកចូលហ្កាហ្សា

ដោយ​ ហ៊ុន គន្ធថៃ
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបើកសមរភូមិសឹកតាមផ្លូវគោកដំណាក់កាលទីពីររបស់ខ្លួនហើយ ដោយមានរថក្រោះ និងកងទ័ពជាច្រើនរុលចូលទៅក្នុងតំបន់ហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បាននិយាយថា ប្រតិបត្តិការសឹកកម្ទេចពួកហាម៉ាសនេះនឹងត្រូវចំណាយពេលយូរ និងពិបាក ខណៈតំបន់ហ្កាហ្សាទាំងមូលកាលពីថ្ងៃសៅរ៍ ត្រូវបានរាយការណ៍មកថា កំពុងក្លាយជាទីក្រុងងងឹតគ្មានភ្លើងប្រើប្រាស់ ក្រោយអ៊ីស្រាអែលបានកាត់ផ្តាច់។