#ស្រុកស្នួលខេត្តក្រចេះ

Articles by Tag ស្រុកស្នួលខេត្តក្រចេះ

អ្នកឧកញ៉ា លី ហួរ បោះទុនវិនិយោគបុរីលំនៅដ្ឋានវិមានភ្នំពេញរាប់រយខ្នងនៅស្រុកស្នួលខេត្តក្រចេះ

ដោយ​ សឿន វណ្ណឌេត
ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក របស់អ្នកឧកញ៉ា លី ហួរ ដែលធ្លាប់តែចូលរួមអភិវឌ្ឍន៍ លើកមុខមាត់ និងកែប្រែតំបន់មួយចំនួន នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបោះជំហានមួយជំហានទៀត ទៅអភិវឌ្ឍបុរីវិមានភ្នំពេញគម្រោងទី១៦ នៅភាគឦសាន ដែលស្ថិតនៅទីរូមស្រុកស្នួល ខេត្តក្រចេះ។ ថ្នាក់ដឹកនាំគម្រោង រួមទាំងអាជ្ញាធរខេត្តសុទ្ធតែបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍ និង វិនិយោគ។