#ដែនទឹកមានជម្លោះជាមួយចិន

Articles by Tag ដែនទឹកមានជម្លោះជាមួយចិន

សហរដ្ឋអាមេរិកនិងហ្វីលីពីនផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត ក្រោយពីចិនបញ្ចប់សមយុទ្ធនៅក្បែរកោះតៃវ៉ាន់ភ្លាម

ដោយ​ ហ៊ុន គន្ធថៃ
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ជាច្រើនទសវត្សរ៍មកនេះ។ សមយុទ្ធទ្រង់ទ្រាយធំនេះនឹងត្រូវធ្វើឡើងដោយបាញ់គ្រាប់ពិត រួមទាំងការវាយប្រហារដោយគ្រាប់រ៉ុក្កែតផងដែរ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងនិងនៅច្រកសមុទ្រតៃវ៉ាន់។ ការហ្វឹកហាត់ត្រៀមប្រយុទ្ធនេះបានកើតឡើង បន្ទាប់ពីប្រទេសចិនទើបបានបញ្ចប់សមយុទ្ធរយៈពេលបីថ្ងៃរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ដោយជោគជ័យ ក្រោមការវាយប្រហារជាពាក្យសម្ដីធ្ងន់ៗពីសំណាក់មេដឹកនាំកោះតៃវ៉ាន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។