#តម្រូវការស៊ីម៉ងត៍

Articles by Tag តម្រូវការស៊ីម៉ងត៍

កម្ពុជានៅតែត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ៣លានតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកមិនគ្រប់តម្រូវការ

ដោយ​ ខន ណារី
បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ ដែលអាចផលិតស៊ីម៉ងត៍បាន ៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក ក្នុងនោះ ខេត្តកំពត ទទួលបានការវិនិយោគច្រើនជាងគេបំផុត ក្នុងខ្សែចង្វាក់ផលិតកម្មស៊ីម៉ង់ត៌នេះ។ នេះបើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា នៅក្នុងមួយឆ្នាំ កម្ពុជា មានតម្រូវការស៊ីម៉ងត៍ជាមធ្យម ១២លានតោនឯណោះ ដូច្នេះ កម្ពុជា ត្រូវការនាំចូលស៊ីម៉ងត៍បន្ថែមចំនួន ៣លានតោនទៀតពីប្រទេសដទៃ។