#ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

Articles by Tag ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជំរុញឲ្យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ

ដោយ​ ​ ខេមបូណូមីស
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ទាំង ៩ នៃខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធនានា ថ្នាក់ដឹកនាំខេត្តកំពង់ធំ និង សមាជិកសមាជិកាជាច្រើនរូបទៀត។