#វៀតណាម ថៃ និង សិង្ហបុរី

Articles by Tag វៀតណាម ថៃ និង សិង្ហបុរី

វៀតណាម ថៃ និងសិង្ហបុរី ឈរកំពូលតារាងក្នុងចំណោមប្រទេសអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា

ដោយ​ សោម ស្រីពេជ្រ
នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាននៅតែមានកំណើនល្អប្រសើរនិយាយជារួម បើទោះបីជា ទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសខ្លះមានការថយចុះក៏ដោយ។ ក្នុងនោះ ប្រទេសសមាជិកអាស៊ានចំនួន៣ គឺប្រទេសវៀតណាម ថៃ និង សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ាន ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។