#វិបត្តិខ្វះប្រេងឥន្ធនៈ

Articles by Tag វិបត្តិខ្វះប្រេងឥន្ធនៈ

រដ្ឋាភិបាលឡាវ កំពុងញាប់ដៃញាប់ជើង ស្វែងរកច្រកចេញពីវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ

ដោយ​ ចាន់ មង្គល
រដ្ឋាភិបាលឡាវ កំពុងតែស្វែងរកដំណោះស្រាយ ចំពោះវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងកើតមាននៅក្នុងប្រទេស ដែលកំពុងវិវត្តទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងរកមធ្យោបាយ ដើម្បីទទួលបានរូបិយបណ្ណបរទេស ដែលត្រូវការជាចាំបាច់ ដើម្បីធានាដល់ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានឡាវ ឡាវថេន ថែមស៍ (Laotian Times)។