ប្រព័ន្ធឆបោក Ponzi Scheme

សម្តេច ហ៊ុន ម៉ាណែត ចាត់ឱ្យមេធាវីរាជរដ្ឋាភិបាល ការពារប្រយោជន៍ដល់ពលរដ្ឋរងគ្រោះជុំវិញសំណុំរឿងឆ.បោ.ករបស់បុគ្គល ឡេង ចាន់ណា


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកគម្រោងអភិវឌ្ឍន៍អលចនទ្រព្យរបស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់បុគ្គល ឡេង ចាន់ណា គឺជាគម្រោងមានលក្ខណៈជាប្រព័ន្ធឆ.បោ.កតាមរូបមន្ត Ponzi Scheme មិនដូចគម្រោងអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗដែលជួបបញ្ហាដោយសារការធ្លាក់ចុះនៃតម្រូវការទីផ្សារនោះទេ។
ប្រព័ន្ធឆបោក Ponzi Scheme
ដោយ

ជុំវិញបញ្ហានេះ សម្តេចធិបតី បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាលឱ្យជួយការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។ ការសម្រេចបែបនេះរបស់សម្តេចធិបតី ធ្វើឡើងដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចធិបតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា តបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា សម្តេចធិបតីបានសម្រេចប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីធ្វើយ៉ាងណាខិតខំការពារពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេសការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានស្នើដល់មេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះ សម្តេចធិបតី បានរំលឹកថា ក្រោយពេលសម្តេចឃើញមានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋ ដែលបានវិនិយោគជាមួយគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ សម្តេចធិបតីបានប្រគល់ភារកិច្ចជូនឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់សម្តេចចុះស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។ ក្រោយមានការបញ្ជាពីសម្តេចធិបតី ឯកឧត្តម សាយ សំអាល់ បានព្យាយាមសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព និងជំហានដែលអាចធ្វើទៅបាន ប៉ុន្តែដំណោះស្រាយតាមវិធីនេះពុំអាចធ្វើទៅបាននោះទេ។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយសមត្ថកិច្ចបានចុះស៊ើបអង្កេត និងស្រាវជ្រាវករណីខាងលើ បានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ពុំមានលក្ខណៈជាគម្រោងវិនិយោគអចលនទ្រព្យ ដូចទៅនឹងគម្រោងវិនិយោគអចលនទ្រព្យពិតប្រាកដ ដែលបានជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់បុគ្គល ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆ.បោ.កតាមរូបមន្ត Ponzi Scheme។

ក្រោយទទួលបានលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនបុគ្គលឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន និងបានធ្វើសំណើថ្វាយព្រះមហាក្សត្រនៃកម្ពុជា ដើម្បីបញ្ចប់ងារជាឧកញ៉ា ពីបុគ្គល ឡេង ចាន់ណា ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទោះបីជាសំណុំរឿងនេះកំពុងស្ថិតក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅតែបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និងសហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់ផងដែរ៕

None



អត្ថបទបន្ទាប់


តើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មានការវិវត្តន៍ដល់ណាហើយ?

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពី ចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលហិរញ្ញប្បទានរវាងរដ្ឋាភិបាលកម្ពុជា ន…

គណៈរដ្ឋមន្ត្រីថៃ យល់ព្រមផ្ដល់ទិដ្ឋាការ១០ឆ្នាំ សម្រាប់ជនបរទេសដែលធ្វើការនៅច្រករបៀងសេដ្ឋកិច្ចខាងកើត

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផ្ដល់ទិដ្ឋាការពិសេសរយៈពេល ១០ ឆ្នាំសម្រាប់នាយកប្រតិបត្តិ និងអ្នកជំនាញដែលបម្រើការងារនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ