ដោយ
ជ័យ ជំនះ
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយកាលពីពេលថ្មីៗនេះ ថា កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យ លើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ឲ្យកាន់តែខ្លាំងក្លា ដើម្បីអាចឈរដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសផ្សេងៗ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។