#ការ​កែ​ច្នៃ​ផល​នេសាទ​ទឹកសាប

Articles by Tag ការ​កែ​ច្នៃ​ផល​នេសាទ​ទឹកសាប

ការចិញ្ចឹមត្រីនិងបង្គាក្នុងឆ្នាំនេះធ្លាក់ចុះជាងពាក់កណ្ដាលនៅ៩ខែឆ្នាំ២០២១

ដោយ​ ខន ណារី
រយៈពេលជិត ២ឆ្នាំមកហើយ ដែលផ្នែកវារីវប្បកម្ម បានរងគ្រោះ ដោយសារតែវិបត្តកូវីដ១៩ ដែលធ្វើឱ្យក្រុមវារីវប្បករមួយចំនួន សម្រេចផ្អាកប្រកបរបរនេះជាបណ្ដោះអាសន្ន។ ការផ្អាកបណ្ដោះអាសន្ន នៃក្រុមវារីវប្បករ ពិសេសអ្នកចិញ្ចឹមត្រីមួយចំនួន ក៏បានប៉ះពាល់ដល់ទិន្នផលវារីវប្បកម្ម ផងដែរ។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ទិន្នផលសរុប នៃការប្រមូលផលត្រីនិងបង្គា មានជាង១៥ម៉ឺន៤ពាន់តោន ថយថុះជាងពាក់កណ្តាល។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។