ការចិញ្ចឹមត្រីនិងបង្គា

ការចិញ្ចឹមត្រីនិងបង្គាក្នុងឆ្នាំនេះធ្លាក់ចុះជាងពាក់កណ្ដាលនៅ៩ខែឆ្នាំ២០២១


រយៈពេលជិត ២ឆ្នាំមកហើយ ដែលផ្នែកវារីវប្បកម្ម បានរងគ្រោះ ដោយសារតែវិបត្តកូវីដ១៩ ដែលធ្វើឱ្យក្រុមវារីវប្បករមួយចំនួន សម្រេចផ្អាកប្រកបរបរនេះជាបណ្ដោះអាសន្ន។ ការផ្អាកបណ្ដោះអាសន្ន នៃក្រុមវារីវប្បករ ពិសេសអ្នកចិញ្ចឹមត្រីមួយចំនួន ក៏បានប៉ះពាល់ដល់ទិន្នផលវារីវប្បកម្ម ផងដែរ។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ទិន្នផលសរុប នៃការប្រមូលផលត្រីនិងបង្គា មានជាង១៥ម៉ឺន៤ពាន់តោន ថយថុះជាងពាក់កណ្តាល។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

វិបត្តិ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​អូស​បន្លាយ​នៅ​កម្ពុជា ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ផ្អាក​កម្មវិធី​បុណ្យ​ទាន មង្គលការ និង​ការ​ជួបជុំ ជាដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក បាន​ជួប​បញ្ហា​ទីផ្សារ ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​មួយ​ចំនួន សម្រេច​ផ្អាក​សកម្មភាព​របស់​ខ្លួន ងាក​ទៅ​ប្រកប​របរ​ផ្សេង​វិញ​។ លោក ថា​យ សុ​មុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផ្នែក​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល របស់​ក្រសួងកសិកម្ម បាន​អះអាង​ថា ការ​ផ្ទុះ​នូវ​វិបត្តិ​កូ​វី​ដ​១៩ ជា​បញ្ហា​ចម្បង ដែល​ធ្វើ​ឱ្យ​ផ្នែក​វារីវប្បកម្ម ក្នុងឆ្នាំនេះ​មានការ​ធ្លាក់​ចុះ​។

ប្រធាន​នាយកដ្ឋាន​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ការ​ផ្អាក​នូវ​សកម្មភាព​ជួបជុំ និង​អាជីវកម្ម កម្សាន្ត មួយ​ចំនួន ពិតជា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផ្នែក​វារីវប្បកម្ម ហើយ​រហូត​មក​ដល់​ពេល​នេះ វិស័យ​នេះ ហាក់​មិន​ទាន់​មានការ​ងើបឡើង​វិញ​នៅឡើយ​។ យ៉ាងណា​ក៏​ដោយ លោក ថា​យ សុ​មុនី ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ដែរ​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ និង​អនុញ្ញាត​ឱ្យ​មានការ​ជួបជុំ​នោះ ផ្នែក​វារីវប្បកម្ម​នឹង​ប្រសើរ ព្រោះតែ​មាន​តម្រូវការ​ឡើង​វិញ​។

របាយការណ៍​របស់​ក្រសួងកសិកម្ម ក៏​បាន​បង្ហាញ​ដែរ​ថា នៅ​រយៈពេល ៩​ខែ ឆ្នាំ​២០២១ ការ​កែ​ច្នៃ​ផល​នេសាទ​ទឹកសាប ក៏​មានការ​ថយ​ចុះ​ដែរ ដែល​មាន​ត្រឹម ៤​ម៉ឺន​តោន ប៉ុណ្ណោះ ដែល​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា បាន​ថយ​ចុះ ប្រមាណ ២​ពាន់​តោន​។ ដោយឡែក ការ​នាំ​ចេញ​ផល​នេសាទ​ស្រស់​វិញ មាន​ចំនួន​ជាង ២​ពាន់​៦​រយ​តោន ដែល​មានការ​កើនឡើង​ជាង​១​ពាន់​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងជិត ៦០% ក្នុង៩ខែឆ្នាំនេះ តើមកពីហេតុអ្វី?

ព័ត៌មាន
ទោះបីកម្ពុជាក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញសញ្ញាវិ…

កោះតៃវ៉ាន់ថា ការកើតឡើងនៃសង្គ្រាមរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានកម្រិតទាបណាស់!

ព័ត៌មាន
កោះតៃវ៉ាន់ថា កម្រិតនៃសង្គ្រាមកើតឡើងរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានទាបណាស់! មន្ត្រីសន្ដិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ