លទ្ធផលនៃការស្ទង់មតិដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា បង្ហាញថា ផ្ទះដែលគេបោះបង់ចោលមានរហូតដល់ទៅជាង៣លាន៨សែនខ្នងឯណោះ នៅទូទាំងប្រទេសជប៉ុន គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដោយកើនឡើង៣៦ម៉ឺនខ្នង បើធៀបនឹងលទ្ធផលស្ទង់មតិក្នុងឆ្នាំ២០១៨។
ផ្ទះដែលគេបោះបង់ចោលសំដៅលើលំនៅឋានដែលគេទុកទំនេរចោលរយៈពេលវែង ដោយមិនរាប់បញ្ចូលផ្ទះជួល ផ្ទះលម្ហែ និងផ្ទះផ្សេងៗទៀត ដែលបម្រើគោលបំណងជាក់លាក់ណាមួយនោះទេ។ ចំនួនផ្ទះដែលគេបោះបង់ចោលចេះតែបន្តកើនឡើងឥតឈប់ ជាពិសេសនៅតាមតំបន់ជនបទ ក្រោយចំនួនប្រជាជនចេះតែថយចុះជាលំដាប់៕
ដោយ: តែម សុខុម
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។