ក្រុមហ៊ុនធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ បានផ្តល់សំណងជូនអតិថិជនជាង៤៦លានដុល្លារនៅ៩ខែឆ្នាំនេះ ខណៈទំហំបុព្វលាភមានជាង២៦៦លានដុល្លារ


ថ្នាក់ដឹកនាំសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅទូទាំងប្រទេសបានផ្តល់សំណងលើករណីផ្សេងៗជូនអតិថិជនមានទំហំសរុបជាង៤៦លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មានការកើនឡើងប្រមាណ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹមត្រីមាសទី៣ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានទំហំបុព្វលាភសរុបជាង២៦៦លានដុល្លារ មានកំណើនប្រមាណជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ក្រុមហ៊ុនធានារ៉ាប់រង
ដោយ

ទំហំបុព្វលាភនេះត្រូវបានរួមចំណែកដោយទីផ្សារធានារ៉ាប់រងអាយុជីវិតជាង៥៥% ធានារ៉ាប់រងទូទៅជាង៤២% និងធានារ៉ាប់រងខ្នាងតូចជាង២%។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ខេមបូណូមីស លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង ដែលជាសមាជិករបស់សមាគមទាំងអស់បានផ្តល់សំណងលើផលប៉ះពាល់ជូនអតិថិជនសរុបជាង៤៦លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កើនឡើងប្រមាណ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងចំណោមសំណងទាំងនេះត្រូវបានផ្តល់ក្នុងទីផ្សារធានារ៉ាប់រងទូទៅជាង២១លានដុល្លារ និងធានារ៉ាប់រងអាយុជីវិតប្រមាណ១០លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចប្រមាណ៦០ម៉ឺនដុល្លារ។ ការកើនឡើងនៃសំណងធានារ៉ាប់រងនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារតែហានិភ័យរបស់អ្នកប្រើប្រាស់សេវាធានារ៉ាប់រងមានការកើនឡើង ពិសេសលើធានារ៉ាប់រងអគ្គិភ័យ, រថយន្ត និងធានារ៉ាប់រងលើសុខភាព។

បើតាមថ្នាក់ដឹកនាំសមាគមរូបនេះ គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ទីផ្សារធានារ៉ាប់រងមានទំហំបុព្វលាភសរុបជាង២៦៦លានដុល្លារកើនឡើងជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ២៥៥លានដុល្លារ។ ទំហំបុព្វលាភនេះ ត្រូវបានរួមចំណែកដោយទីផ្សារធានារ៉ាប់រងអាយុជីវិតជាង៥៥% ធានារ៉ាប់រងទូទៅជាង៤២% និងធានារ៉ាប់រងខ្នាតតូចជាង២%។ លោកបានបន្ថែមថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣ អ្នកទិញធានារ៉ាប់រងអាយុជីវិតមានទំហំបុព្វលាភជាង១១៣លានដុល្លារអាម៉េរិកកើនឡើង១០% ខណៈអ្នកទិញធានារ៉ាប់រងទូទៅមានទំហំជាង១៤៧លានដុល្លារធ្លាក់ចុះជិត១% និងធានារ៉ាប់រងខ្នាតតូចមានទំហំជាង៥លានដុល្លារកើនឡើងជាង២៧%។

​យោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ អ្នកទិញធានារ៉ាប់រងនៅកម្ពុជា មានចំនួនសរុបជិត៣លាននាក់ ក្នុងនោះអ្នកទិញធានារ៉ាប់រងអាយុជីវិតមានប្រមាណ១លាន៤សែននាក់ ធានារ៉ាប់រងទូទៅមាន៧៦ម៉ឺននាក់ និងធានារ៉ាប់រងខ្នាតតូចមានប្រមាណ៨១ម៉ឺននាក់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាគោលដៅសំខាន់នៃការបញ្ចប់សង្គ្រាម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោប…

អ្នករកស៊ីក្នុងវិស័យ SME ស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញ ដែលខ្មែរអាចផលិតបាន

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SME) កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ