ចិន និងអាម៉េរិក

ប្រមុខការទូតចិនថា ជម្លោះរវាងចិន និងអាម៉េរិក មានតែពាក្យ ចាញ់ និងចាញ់តែប៉ុណ្ណោះ


លោក វ៉ាង យី ប្រមុខការទូតជាន់ខ្ពស់របស់ចិន កត់សម្គាល់ឃើញថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសចិន ជាមួយសហរដ្ឋអាម៉េរិក ត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់។ ប្រមុខការទូតរូបនេះបានសង្កត់ធ្ងន់ថា ភាពតានតឹង ក៏ដូចជាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរគ្មានភាគីណាមួយទទួលបានជ័យជម្នះនោះទេ ពោលគឺមានតែពាក់ថា ចាញ់ និងចាញ់តែប៉ុណ្ណោះ។ ជាមួយគ្នានេះលោក វ៉ាង យី ស្នើឱ្យអាម៉េរិកកុំដើរលើបន្ទាត់ក្រហមរបស់ចិនឱ្យសោះពាក់ព័ន្ធអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei ។
ចិន និងអាម៉េរិក
ដោយ

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សមភាគីសហរដ្ឋអាម៉េរិកថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េ​រិក និងចិន មានស្ថិរភាព ប៉ុន្តែកត្តាអវិជ្ជមានកំពុងតែត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់។ លោកបានអះអាងនៅមុនជំនួបបិទទ្វារចាប់ផ្តើមថា ភាពតានតឹងអាចនឹងឈានដល់បង្កជាជម្លោះដែលអាចផ្តល់លទ្ធផលតែពាក្យពីរម៉ាត់ប៉ុណ្ណោះគឺចាញ់-ចាញ់ សម្រាប់មហាអំណាចទាំងពីរ។

ជំនួបរវាងប្រមុខការទូតកំពូលរបស់ចិន និងសហរដ្ឋអាម៉េរិក នៅទីក្រុងប៉េកាំងនេះ បានកើតឡើងក្រោយកម្តៅនយោបាយរវាងមហាអំណាចទាំងពីរបានកើនឡើង ក្រោយអាម៉េ​រិកអនុម័តច្បាប់ប្រឆាំងលើ TikTok ក៏ដូចជាការព្រមានចាត់វិធានការលើប្រព័ន្ធធនាគារចិន ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ក្រោយប្រទេសនេះចូលលុកលុយអ៊ុយក្រែន ជាពិសេសគឺកញ្ចប់ជំនួយយោធាតម្លៃ៨ពាន់លានដុល្លាររបស់អាម៉េ​រិកផ្តល់ដល់កោះតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទទូចឱ្យសហរដ្ឋអាម៉េ​រិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ការគាបសង្កត់លើការអភិវឌ្ឍន៍នានារបស់ចិន ក៏ដូចជាមិនត្រូវដើរលើបន្ទាត់ក្រហមរបស់ប្រទេសចិន នៅពេលនិយាយអំពីអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន។ ប្រមុខការទូតរូបនេះបានអះអាងថា សិទ្ធិស្របច្បាប់របស់ប្រទេសចិន ក្នុងការអភិវឌ្ឍ​ កំពុងត្រូវបានគាបសង្កត់ដោយមិនមានហេតុផល ហើយផលប្រយោជន៍ស្នូលរបស់ចិន កំពុងត្រូវបានរារាំងឥតឈប់ឈរ។

ដោយឡែក លោក អេនថូនី ប្លិនខេន រដ្ឋមន្ត្រីការបរទេសអាម៉េរិក រំពឹងថា ភាគីទាំងពីរអាចរីកចម្រើនលើការប្រឆាំងគ្រឿងញៀន ទំនាក់ទំនងយោធា និងយោធា និងការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនទាបជាងការរំពឹងទុកនៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចផុតលេខនៅលើពិភពលោកទាំងសេដ្ឋកិច្ច និងយោធា សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់១,៦% នៅត្រីមាសទី១ឆ្នាំនេះ ទាបជា…

ប្រធានាធិបតីបារាំងថា អឺរ៉ុបអាចស្លាប់ ហើយអឺរ៉ុបមិនត្រូវក្លាយជាទ្វីប ដែលរណបនឹងអាម៉េរិក

ព័ត៌មាន
«អឺរ៉ុបអាចស្លាប់» គឺជាការព្រមានរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលជាបងធំមួយនៅសហភាពអឺរ៉ុប ហើយលោកបានជំរុញឱ្យសហភាពអឺរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ