នាវាផ្ទុកប្រេងខុសច្បាប់​លួចដឹកប្រេងពីកម្ពុជា

ឥណ្ឌូនេស៊ីចាប់រឹបអូសបានកប៉ាល់ផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលបានលួចដឹករត់ចេញពីកម្ពុជា


កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានចាប់រឹបអូសបាននាវាផ្ទុកប្រេងឆៅមួយគ្រឿង និងនាវិកជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថា បានលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលពីស្ដុកបម្រុងទុកប្រេងនៅកម្ពុជា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបារាំង France24។
ឥណ្ឌូនេស៊ីចាប់រឹបអូសបានកប៉ាល់ផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលបានលួចដឹករត់ចេញពីកម្ពុជា (រូបភាព៖ AFP)
ដោយ

នាវាផ្ទុកប្រេងនោះ ត្រូវបាន​ឥណ្ដូនេស៊ី​យកមករក្សាទុក​នៅឆ្នេរសមុទ្រ ស៊ូម៉ាត្រា នៅថ្ងៃទី ២៧ខែកក្កដា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ជូនដំណឹងមួយ ទៅកាន់​ប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចាប់​រឹបអូសនាវាផ្ទូកប្រេងនោះ​ ដ្បិតថា​វាបាន​លួចយកប្រេងឆៅ​ដែលបូមបាន បើករត់គេច​ចេញ​ពីប្រទេសកម្ពុជា។

អាជ្ញាធរឥណ្ឌូនេស៊ីឲ្យដឹងថា នាវាផ្ទុកប្រេងនេះ គឺត្រូវបានជួលដោយ​ក្រុមហ៊ុន​សិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុន​បូមប្រេង​នៅកម្ពុជា។

សូមបញ្ជាក់ថា បើតាម​ឯកឧត្តម ជៀប សួរ អគ្គនាយក​នាយកដ្ឋាន​ប្រេងកាត នៃក្រសួងរ៉ែ និងថាមពល​ធ្លាប់បាន​ប្រាប់​ខេមបូណូមីស នាពេលថ្មីៗនេះថា ​កប៉ាល់​ផ្ទុកប្រេង​ដែលបូមបានពីអណ្ដូងប្រេង​នៅកម្ពុជាជិត​៣០ម៉ឺនបារ៉ែល​ត្រូវបាន​លួចដឹកប្រេង​ចេញពីកម្ពុជា ខណៈដែល​ខាងអាជ្ញាធរកំពុង​ចាត់ការតាមនីតិវិធីច្បាប់​ចំពោះ​ក្រុមហ៊ុន​ដែលលួច​ដឹកប្រេងចេញពីកម្ពុជា​ខុសច្បាប់នេះ។

ក្រុមហ៊ុន KrisEnergy គឺជាក្រុមហ៊ុន​តែមួយគត់​ដែលទទួលបាន​សិទ្ធិរុករកប្រេង​ និងបានបូមប្រេង​នៅកម្ពុជា​ ប៉ុន្ដែ ដោយសារតែ​ក្រុមហ៊ុន​មានជួបវិបត្តិហិរញ្ញវត្ថុ និងការបូមប្រេង​បានតិចជាង​ការរំពឹងទុក​ធ្វើឲ្យ​ក្រុមហ៊ុនធ្លាក់ខ្លួន​កាន់តែខ្លាំងក្នុង​វិបត្តិបំណុលនេះ និងបានជំពាក់​លុយ​ម្ចាស់​នាវាផ្ទុកប្រេងគ្មានលទ្ធភាពសង ទើបម្ចាស់នាវា​ផ្ទុកប្រេងនេះ លួចដឹកប្រេងរត់បែបនេះ។

កងកម្លាំងជើងទឹក​ឥណ្ឌូនេស៊ីបាន​និយាយថា ពួកគេកំពុង​សួរចម្លើយ​នាវិកជនជាតិ​ឥណ្ឌាចំនួន​១៣នាក់ ជនជាតិបង់ក្លាដេស៣នាក់ និង ៣នាក់ទៀត​ជាជនជាតិ​មីយ៉ាន់ម៉ា នៅឯមូលដ្ឋាន​របស់ខ្លួន​ក្បែរនឹង​ប្រទេសសិង្ហបុរី។

កប៉ាល់ដឹកប្រេងនេះ មានប្រវែង​១៨៣ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam ហើយបាន​បិទ​ប្រព័ន្ធ​កំណត់អត្តសញ្ញាណរបស់ខ្លួន​និងបានបោះយុទ្ធការសំចតខុសច្បាប់ នៅក្នុង​ដែនទឹក​នៃប្រជុំកោះ ដែលគ្រប់គ្រងដោយឥណ្ឌូនេស៊ី។

ប្រធានក្រុមនាវា ឬហៅថា កាប់ពីតែន ជនជាតិបង់ក្លាដេស អាចនឹងត្រូវប្រឈម​នឹងការដាក់ពន្ធធនាគារ​រយៈពេល​១ឆ្នាំ និងពិន័យជាប្រាក់​១ម៉ឺន​៤ពាន់​ដុល្លារអាមេរិក ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស​ពីបទរំលោភលើដែនសមុទ្រ។

បច្ចុប្បន្ន​ ប្រទេស​ឥណ្ឌូនេស៊ី និងកម្ពុជា​កំពុង​ធ្វើកិច្ចការងារ​ដើម្បី​បញ្ជូនប្រេងដែលរឹបអូសបាននោះ មកឲ្យ​កម្ពុជាវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកជ្រើសយកវៀតណាម ដើម្បីបង្កើតការិយាល័យមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លងប្រចាំតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala D. Harris នឹងសម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺ …

រដ្ឋាភិបាលរំពឹងថា«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» នឹងជួយឲ្យប្រទេសបើកពេញលេញឡើងវិញលើគ្រប់វិស័យ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែសីហា សម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដើម្បីប្រឆាំងទប់ទល់នឹងមេរោគបំប្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ