វិស័យទេសចរណ៍ថៃ

ថៃ កំពុងសម្លឹង​ចង់ចាប់យកទីផ្សារភ្ញៀវទេសចរចំណូលខ្ពស់មកពី វៀតណាម និងឡាវ


អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញពី គម្រោងការចាប់យកទីផ្សារភ្ញៀវទេសចរណ៍ចំណូលខ្ពស់ មកពី ប្រទេសឡាវ និងភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តជាលើកដំបូង មកពីខេត្តមួយចំនួននៃប្រទេសវៀតណាម តាមរយៈការបង្កើតកញ្ចប់ទេសចរណ៍តម្លៃពិសេស និងបង្កើតជើងហោះហើរត្រង់ក្នុងតម្លៃសមរម្យ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ Bangkok Post។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

ដើម្បីឈានទៅ​សម្រេច​គោលដៅទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឲ្យបាន ៤០លាននាក់ ក្នុងឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាលថៃ មិនបាននៅស្ងៀម រង់ចាំលទ្ធផលនោះទេ គឺបានស្វះស្វែងរក វិធានការ​ជាបន្តបន្ទាប់​ធ្វើយ៉ាងណា​សម្រេចឲ្យបាននូវ​ផែនការដែល​បានគ្រោងទុក។

តួយ៉ាង អាជ្ញាធរទេសចរណ៍ថៃ បាននិងកំពុង​ចរចាទាក់ទាញ​ភ្ញៀវទេសចរ មកពីខេត្ត​មួយចំនួន​នៃប្រទេស​វៀតណាម ដូចជា ហៃហ្វ៊ុង ណាត្រាង ដាឡាត និងកាន់ ធូ ជាដើម ដោយផ្តល់នូវ​តម្លៃ​សំបុត្រ​សមរម្យ សម្រាប់ជើង​ហោះហើរ​ត្រង់​មកកាន់​ប្រទេសថៃ។ នេះបើតាមការ​បញ្ជាក់ពី លោកស្រី ណាផាសន កាកៃ ប្រធានការិយាល័យ​ប្រចាំនៅទីក្រុង​ហូជីមិញនៃ អាជ្ញាធរទេសចរណ៍ថៃ។

លើសពីនេះទៅទៀត ថៃ ក៏បន្តរក​យុទ្ធសាស្រ្ត​ទាក់ទាញ ភ្ញៀវទេសចរ​ចំណូលខ្ពស់ មកពី​ប្រទេសឡាវ ដែលភាគច្រើន​ចូលចិត្ត​ស្វែងរក​សេវាកម្ម​សុខភាព សម្រស់ និងការដើរ​ទិញទំនិញ។

ភាគច្រើននៃភ្ញៀវ​ទេសចរ​ចំណូល​ខ្ពស់របស់ ឡាវ គឺជា​អ្នកនយោបាយ មន្រ្តីរាជការ និងពាណិជ្ជករ​ជំនាន់ថ្មី ហើយភ្ញៀវ​ប្រភេទនេះ ចំណាយ​ប្រមាណ ១.៥០០​ដុល្លារអាមេរិក ក្នុងមួយនាក់ ដោយស្នាក់​នៅរយៈពេល ៤ថ្ងៃ។

គិតត្រឹមរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ ថៃ ទទួល​បាននូវ ភ្ញៀវទេសចរ​វៀតណាមជាង ៩សែននាក់ ដែលរកប្រាក់​ចំណូល​បានជាង ១ពាន់លាន​ដុល្លារអាមេរិក ហើយថៃ ក៏ទទួល​បានភ្ញៀវ​ទេសចរឡាវ ជាង ២លាននាក់ ដោយផ្តល់ប្រាក់​ចំណូល​ដល់សេដ្ឋកិច្ចជាតិ​ថៃប្រមាណជិត ២ពាន់លាន​ដុល្លារអាមេរិក​ផងដែរ។

អាជ្ញាធរទេសចរណ៍ថៃ ក៏បានបង្ហើបពី​ផែនការយុទ្ធសាស្រ្ត ក្នុងការសហការ​គ្នាជាមួយនឹង មន្ទីរពេទ្យ​ឯកជន ផ្សារទំនើប ភោជនីយដ្ឋាន និងហាងទំនិញ​ជាច្រើនប្រភេទ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើន និងចំណាយកាន់​តែ​ខ្ពស់បន្ថែមទៀត។

គួរជម្រាបដែរថា វិស័យទេសចរណ៍ថៃ គឺជាយាននាំមុខ​មួយរបស់​កំណើន​សេដ្ឋកិច្ចជាតិថៃ ដែលបានចូលរួម​ចំណែកប្រមាណ ១២% នៃផលិតផល​ក្នុង​ស្រុកសរុប ហើយនៅឆ្នាំ ២០១៩នេះ ហើយ​ថៃ រំពឹងនឹងសម្រេច​បាន​តាមគោលដៅ ទទួលបានភ្ញៀវ​ទេសចរ​បរទេស ៤០លាននាក់ និងបង្កើតចំណូល​ជាង ៦៩ពាន់លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ADB៖ កំណើនសេដ្ឋកិច្ចវៀតណាមកើនខ្ពស់ជាង​ព្យាករណ៍​នៅឆ្នាំ២០១៩នេះ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានធ្វើកំណែប្រែការព្យាករកំណើនសេដ្ឋកិច្ចរវៀតណាម នៅឆ្នាំនេះ ដោយបានកែតម្រូវពី៦,៨% ទៅ៦,៩%វិញ ដោយសារតែធនា…

ទំហំទឹកប្រាក់វិនិយោគរបស់ចិន​នៅវៀតណាម កើនឡើងស្ទើរតែទ្វេដង

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ទំហំទឹកប្រាក់នៃការវិនិយោគរបស់ ជនជាតិចិន នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២,២ ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ