ទេសចរកោះភូកេត

កោះភូកេតរបស់ថៃស្រូបទាញទេសចរបាន ១.៣០០នាក់ ក្រោយបើកបានត្រឹម៣ថ្ងៃ


ក្រោយបើកដំណើរការឡើងវិញបាន៣ថ្ងៃ កោះដ៏មានសក្តានុពលទេសចរណ៍របស់ថៃ គឺកោះភូកេត ស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង ១៣០០នាក់ ស្របពេលដែលអាជ្ញាថៃរំពឹងថានឹងអាចស្រូបទាញទេសចរឲ្យបានដល់ទៅ ១០ម៉ឺននាក់ត្រឹមខែកញ្ញាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្តិ៍។
៣ថ្ងៃដំបូងភូកេតមានភ្ញៀវជាង១៣០០នាក់
ដោយ

បើ​តាម​នាយក​អាជ្ញាធរ​ទេសចរណ៍​ថៃ​ប្រចាំ​កោះ​ភូ​កេ​ត លោក ណា​ន់​ថា​ស៊ី​រី រ៉ុ​ន​ណា​ស៊ី​រី បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ខែកក្កដា​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ កោះ​ភូ​កេ​ត​ទទួល​បាន​អ្នកដំណើរ​មក​កំសាន្ត​ប្រមាណ​៣២០​នាក់ ថ្ងៃ​ទី​២​ទទួល​បាន​ជាង ៥០០​នាក់ ខណៈ ថ្ងៃ​ទី​៣​ទទួល​បាន ៤៨០​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​បាន​កើនឡើង​ដល់​ជាង ១.៣០០ នាក់​។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែ​រវេរ (Thai Airways) ដែល​ទើបរ​ស់រួច​ជី​វីត​ពី​ភាព​ក្ស័យធន​នោះ​ក៏​បាន រួមចំណែក​នាំ​យក​ទេសចរ​ប្រទេស​ពី​តំបន់​អឺរ៉ុប​សរុប​ប្រមាណ ១២២​នាក់ មក​កាន់​កោះ​ភូ​កេ​ត​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ទេសចរ​ទាំងអស់ ដែល​ចូល​មក​ដល់​ភូ​កេ​ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​នេះ ពុំ​មាន​នរណា​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ត​របស់​អាជ្ញាធរ​ថៃ​នោះ​ទេ​។ អាជ្ញាធរ​ទេសចរណ៍​ប្រចាំ​កោះ​ភូ​កេ​ត​បាន​អះអាង​ថា ពួក​គេ​នឹង​ប្រមូល​យក​ទិន្នន័យ និង​តាមដាន​ភ្ញៀវ​ទេសចរ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​ប្រកាស​តួលេខ​ទាំងអស់​ជា​សាធារណៈ​ផង​ដែរ​។

គួរ​ជម្រាប​ថា អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​៣​ខែកក្កដា ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​សហគមន៍​នៅ​កោះ​ភូ​កេ​ត ចំនួន​៧​ករណី​ផង​ដែរ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ភូ​កេ​ត​កើនឡើង​ដល់ ៧៤៥​ករណី និង​ស្លាប់​៧​ករណី​។

បើ​ក្រឡេក​មើល​ដំណើរការ​ចាក់​វ៉ាក់សាំង លើ​កោះ​ភូ​កេ​ត​វិញ​ឃើញ​ថា មក​ទល់​ពេល​នេះ​ពលរដ្ឋ​ប្រមា​ន​៨៤%​ហើយ ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មួយ​ដូ​ស ខណៈ​ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​៦៧% ដែល​ស្មើនឹង​ចំនួន​ជាង​៤០​ម៉ឺន​នាក់​បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​។ នេះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​ពី​អាជ្ញាធរ​ថៃ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​រំពឹង​ថា នឹង​មាន​ទេសចរ​ប្រមាណ ១០​ម៉ឺន​នាក់​នឹង​ធ្វើ​ដំណើរ​មក​លេង​កោះ​ភូ​កេ​ត ក្នុង​អំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១​នេះ ពោល​គឺ​ចាប់ពី​ខែកក្កដា​ដល់​ខែកញ្ញា ដើម្បី​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​សម្រាប់​ទីតាំង​ដ៏​មាន​សក្តានុពល​មួយ​នេះ បន្ទាប់​ពី​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខ្លាំង អស់​ពេល​មួយ​រយៈ​ធំ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេស១៣០រួមគ្នាព្រមព្រៀងឲ្យមានការយកពន្ធលើក្រុមហ៊ុនអន្តរជាតិធំៗ

ព័ត៌មាន
ក្រុមប្រទេសចំនួន ១៣០ រួមទាំងប្រទេស G20 កាលពីពេលថ្មីនេះបានព្រមព្រៀងគ្នា ដើម្បីធ្វើកំណែទម្រង់ពន្ធដារសកលលោក ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនអន្តរជាត…

IMF បង្កើនការព្យាករសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១កាន់តែរឹងមាំជាមួយកំណើន ៧%

ព័ត៌មាន
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះបានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាមេរិក ដោយបានបង្កើនព្យាករ កំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ