ពិព័រណ៍ការងារ

ក្រុមហ៊ុន ១៥០ ផ្ដល់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅក្នុងនៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣


យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៥០ បានចូលរួមនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ ដោយបានផ្ដល់ឱកាសការងាររហូតដល់ ២ម៉ឺនកន្លែងសម្រាប់យុវជន និងកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យផ្សេងៗ។ ពិព័រណ៍ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកានេះ ត្រូវបានគេមើលឃើញថា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ក្រុមហ៊ុន សហគ្រាស ដែលត្រូវការបុគ្គលិក និងជាឱកាសងាយស្រួលដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។
ពិព័រណ៍ការងារ
ដោយ

លោកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិធនធានមនុស្ស នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានចាត់ទុកព្រឹត្តិការណ៍ថ្នាក់ជាតិ នៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ថា ជាការផ្សាភ្ជាប់រវាងនិយោជក ជាមួយអ្នកដែលកំពុងស្វែងរកការងារធ្វើតាមក្ដីស្រមៃ។

នៅក្នុងពិព័រណ៍នេះ AMK នឹងផ្ដល់ឱកាសការងារធ្វើរហូតដល់ជាង ២០០កន្លែង សម្រាប់យុវជន និងសិស្ស និស្សិត ខណៈដែលបច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ កំពុងពង្រីកសមត្ថភាពប្រតិបត្តិការរបស់ខ្លួនកាន់តែខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ឮ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដែរ លោក កុយ គឹមរឿន អ្នកសម្របសម្រួលអង្គការពលកម្មអន្តរជាតិ (ILO) បានអះអាងថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ក្នុងឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ដោយសារតែមានបណ្ដាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនបានសហការចូលរួម។

បើតាម លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រៅពីវិសាលភាពនៃពិព័រណ៍នេះ ក្រសួងក៏បានរៀបចំយន្តការស្វែងរកការងារជូនដល់ពលរដ្ឋ តាមរយៈមជ្ឈមណ្ឌលការងារចល័តនៅតាមតំបន់ដាច់ស្រយាលនៃបណ្ដាខេត្តនានាផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១១ មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ចំនួន១២លើករួចមកហើយ ហើយពិព័រណ៍នាឆ្នាំនេះ ត្រូវបានរំពឹងទុកថា នឹងនាំយកឱកាសការងារជាង២ម៉ឺនកន្លែង ហើយនឹងទាក់ទាញ អ្នកចូលរួម ទស្សនាប្រមាណ ៣ម៉ឺននាក់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការពារជាតិធ្វើទំនើបកម្មយោធា ដើម្បីត្រៀមប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានហានិភ័យតិចតួចប៉ុណ្ណោះចំពោះការប្រឈម និងការគំរាមកំហែងពីសំណ…

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ទទួលបានវិញ្ញាបនបត្រ Great Place To Work® Certified™

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា គឺជាក្រុមហ៊ុនដែលទទួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ