#ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម

Articles by Tag ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម

ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម ជាមួយសមត្ថភាពផលិតដល់ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំ

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai បានបើកសម្ពោធរោងចក្រផលិតរថយន្តទី២ នៅវៀតណាម ដែលមានសមត្ថភាពអាចផលិតបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈការលក់រថយន្ត Hyundai បាននឹងកំពុងនាំមុខគូប្រជែងនានាទាំងអស់នៅក្នុងប្រទេសអាស៊ានមួយនេះ។ រោងចក្រថ្មីនេះ ស្ថិតក្រោមការចូលរួមសហការវិនិយោគរវាង Hyundai និងក្រុមហ៊ុនក្នុងស្រុកវៀតណាម Thang Cong Group ជាមួយនឹងទុនវិនិយោគ ១២៩លានដុល្លារ ដែលអាចផលិតរថយន្ដបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។