#ក្រុមប្រឹក្សាអឺរ៉ុប

Articles by Tag ក្រុមប្រឹក្សាអឺរ៉ុប

ប្រធានក្រុមប្រឹក្សាអឺរ៉ុប និយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់

ដោយ​ ​ ខេមបូណូមីស
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់របស់លោក ដើម្បីទៅឈរឈ្មោះបោះឆ្នោតដណ្ដើមអាសនៈក្នុងសភាអឺរ៉ុប ដោយនិយាយថា ពេលវេលាមានច្រើនសម្រាប់ជ្រើសរើសអ្នកស្នងតំណែងលោក ហើយសហភាពអឺរ៉ុប ក៏មានជម្រើសក្នុងការមិនជ្រើសយកលោក វីកទ័រ អូបាន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី ផងដែរ។