#បន្ទច់បង្អាក់សេដ្ឋកិច្ចចិន

Articles by Tag បន្ទច់បង្អាក់សេដ្ឋកិច្ចចិន

លោក ចូ បៃដិន ប្រាប់ចិនថា អាមេរិកមិនចង់រាំងខ្ទប់ ឬបន្ទច់បង្អាក់សេដ្ឋកិច្ចចិននោះទេ

ដោយ​ ហ៊ុន គន្ធថៃ
ក្រោយទៅដល់ទីក្រុងហាណូយដើម្បីបំពេញដំណើរទស្សនកិច្ចមួយថ្ងៃនៅប្រទេសវៀតណាម លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកបានបើកជំនួបពិភាក្សាមួយជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang អំឡុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌា។ ក្នុងជំនួបដែលទើបប្រកាសឱ្យដឹងនេះ លោក ចូ បៃដិន ថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថិរភាព ស្របពេលដែលទំនាក់ទំនងមហាអំណាចទាំងពីរកំពុងធ្លាក់ចុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។