#អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

Articles by Tag អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារ សាងសង់បានជាង៥១%ហើយ

ដោយ​ សោម ស្រីពេជ្រ
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចបានការសាងសង់ជាង៥១% ហើយគិតមកទល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មីនេះ។ តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ នឹងអាចដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។