កម្ពុជារំពឹងវេទិការសប្តាហ៍ថាមពលស្អាត នឹងជួយជំរុញកំណើនប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា
ដោយ
តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជាគឺ«សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៤»ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។ ការរៀបចំកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំនេះ ធ្វើឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចាត់ទុកថាមពលស្អាតជាអាទិភាពគន្លឹះក្នុងការជំរុញការអភិវឌ្ឍន៍។