#ចរន្តទេសចរណ៍សកលលោក

Articles by Tag ចរន្តទេសចរណ៍សកលលោក

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅឆ្នាំ២០២២ និង២លាននាក់នៅឆ្នាំ២០២៣

ដោយ​ សោម ស្រីពេជ្រ
នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា នៅពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបដល់ក្នុងរង្វង់១លាននាក់ និងទទួលបាន២លាននាក់នៅឆ្នាំ២០២៣ខាងមុខ។